ង
មានន័យថា ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ១ ជាកណ្ឋជៈ គឺមានសំឡេងក្នុងបំពង់ក ជាវគ្គន្តៈ ឃោសៈ រាប់ចូលក្នុងពួកព្យញ្ជនៈសម្លាប់ គឺ សម្លាប់ ជា ង៉ បើនៅពីខាងមុខព្យញ្ជនៈអឃោសៈ ឬ ផ្ញើជើងជាមួយនឹងព្យញ្ជនៈ អឃោសៈ មិនបាច់សម្លាប់ដោយ មូសិកទន្ត ក៏មានសំឡេងជា ង៉ ដែរ ដូចជា ក្ង ក្ងាន ចម្ងាយ ឆ្ងាយ ថ្ងាន់ ថ្ងៃ ផ្ងារ ជាដើម ។
ឧទាហរណ៍៖ ស្នែងគោងស្ទើត ទូកង (ប្រើឲ្យងាយមើល ងាយអាន គួរសរសេរ ស្នែងគោ-ងស្ទើត ទូក-ង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរំពត់ខាងគល់ ឬខាងចុងងើយស្ទើតឡើង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖