Posted on Leave a comment

តើពាក្យ «ង» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ៥ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ គឺ​មាន​សំឡេង​ក្នុង​បំពង់​ក ជា​វគ្គន្តៈ ឃោសៈ រាប់​ចូល​ក្នុង​ពួក​ព្យញ្ជនៈ​សម្លាប់ គឺ សម្លាប់​ ជា ង៉ បើ​នៅ​ពី​ខាង​មុខ​ព្យញ្ជនៈ​អឃោសៈ ឬ ផ្ញើ​ជើង​ជា​មួយ​នឹង​ព្យញ្ជនៈ អឃោសៈ មិន​បាច់​សម្លាប់​ដោយ មូសិកទន្ត ក៏​មាន​សំឡេង​ជា ង៉ ដែរ ដូច​ជា ក្ង ក្ងាន ចម្ងាយ ឆ្ងាយ ថ្ងាន់ ថ្ងៃ ផ្ងារ ជាដើម ។
ឧទាហរណ៍៖ ស្នែង​គោ​ង​ស្ទើត ទូក​ង (ប្រើ​ឲ្យ​ងាយ​មើល ងាយ​អាន គួរ​សរសេរ ស្នែង​គោ-ង​ស្ទើត ទូក-ង ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រំពត់​ខាង​គល់ ឬ​ខាង​ចុង​ងើយ​ស្ទើត​ឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply