ងប់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រប់ងោង; មុខរឹង។
ឧទាហរណ៍៖ ជាង ២ ខែហើយវាងប់តែនឹងល្បែង មិនសូវមកផ្ទះសំបែងទេ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកក្រពុល, ស្លឹកប្រើធ្វើជាថ្នាំស្រឡាបរំងាប់ចំហាយគ្រុនក្ដៅ ឬធ្វើជាបន្លែស្លស្រឡក់ក៏បាន; អ្នកខ្លះហៅថា ដើមឡេវអាវ ព្រោះមានផ្កា ផ្លែសណ្ឋានដូចឡេវអាវ ។
គុម្ពព្រឹក្ស កម្ពស់ ០.៨០-២ ម ដុះក្នុងព្រៃល្បោះ និងលើដី គ្មានឈើនៃអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកគេប្រើជាគ្រឿងទេស សម្រាប់បង់សម្ល គេច្រើនយករោលភ្លើងជាមុនសិន មុននឹងដាក់ក្នុងសម្ល។ ផ្លែអាចបរិភោគបាន ស្រុកខ្លះយកផ្លែធ្វើតំណាប់។ តាមគ្រូថ្នាំបុរាណ ឫសអាចស្ងោរផឹករម្ងាស់កំហាយគ្រុនក្តៅ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រប់ងោង; មុខរឹង។
ឧទាហរណ៍៖ ជាង ២ ខែហើយវាងប់តែនឹងល្បែង មិនសូវមកផ្ទះសំបែងទេ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖