Posted on Leave a comment

តើពាក្យ «ងប់» មានន័យដូចម្ដេច ?


ងប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រប់​ងោង; មុខ​រឹង។
ឧទាហរណ៍៖ ជាង ២ ខែ​ហើយ​វា​ងប់​តែ​នឹង​ល្បែង មិន​សូវ​មក​ផ្ទះ​សំបែង​ទេ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ស្លឹក​ក្រពុល, ស្លឹក​ប្រើ​ធ្វើ​ជា​ថ្នាំ​ស្រឡាប​រំងាប់​ចំហាយ​គ្រុន​ក្ដៅ ឬធ្វើ​ជា​បន្លែ​ស្ល​ស្រឡក់​ក៏​បាន; អ្នក​ខ្លះ​ហៅ​ថា ដើម​ឡេវ​អាវ ព្រោះ​មាន​ផ្កា ផ្លែ​សណ្ឋាន​ដូច​ឡេវ​អាវ ។
គុម្ពព្រឹក្ស កម្ពស់ ០.៨០-២ ម ដុះក្នុងព្រៃល្បោះ និងលើដី គ្មានឈើនៃអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកគេប្រើជាគ្រឿងទេស សម្រាប់បង់សម្ល គេច្រើនយករោលភ្លើងជាមុនសិន មុននឹងដាក់ក្នុងសម្ល។ ផ្លែអាចបរិភោគបាន ស្រុកខ្លះយកផ្លែធ្វើតំណាប់។ តាមគ្រូថ្នាំបុរាណ ឫសអាចស្ងោរផឹករម្ងាស់កំហាយគ្រុនក្តៅ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រប់​ងោង; មុខ​រឹង។
ឧទាហរណ៍៖ ជាង ២ ខែ​ហើយ​វា​ងប់​តែ​នឹង​ល្បែង មិន​សូវ​មក​ផ្ទះ​សំបែង​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply