ងោង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលកំបាំងគំនិតគិតមិនទាន់ ។
ឧទាហរណ៍៖ ការធ្លាប់ដឹងទៅជាងោងគំនិតគិតមិនឃើញ (ម. ព. ងឿង កិ. ឬ គុ. ផង) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ឆ្អើរដែលនៅទំពុលៗ កំពុងក្ដៅហើយទម្លាក់ចុះក្នុងផេះដើម្បីយកជាតិប្រៃ ខាងក្នុងនៅស្រស់សម្រាប់ទុកបរិភោគយូរថ្ងៃយូរខែបាន; ជួនកាលគេយកត្រីមកធ្វើដែរ តែច្រើនយកត្រីប្រា; ច្រើននិយាយថា ងៀតងោង គឺនិយាយភ្ជាប់ទាំងងៀតទាំងងោង (ម. ព. ងៀត ផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទើរបាត់ស្មារតី, ដែលងឿងយ៉ាងខ្លាំង។
ឧទាហរណ៍៖ ត្រូវក្បាលងោង (ម. ព. ងឿង គុ. ផង) ។
ដែលកំបាំងគំនិតគិតមិនទាន់ ។
ឧទាហរណ៍៖ ការធ្លាប់ដឹងទៅជាងោងគំនិតគិតមិនឃើញ (ម. ព. ងឿង កិ. ឬ គុ. ផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖