Posted on Leave a comment

តើពាក្យ «ងោង» មានន័យដូចម្ដេច ?


ងោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលកំបាំងគំនិតគិតមិនទាន់ ។
ឧទាហរណ៍៖ ការធ្លាប់ដឹងទៅជាងោងគំនិតគិតមិនឃើញ (ម. ព. ងឿង កិ. ឬ គុ. ផង) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់​ឆ្អើរ​ដែល​នៅ​ទំពុល​ៗ កំពុង​ក្ដៅ​ហើយ​ទម្លាក់​ចុះ​ក្នុង​ផេះ​ដើម្បី​យក​ជាតិ​ប្រៃ ខាង​ក្នុង​នៅ​ស្រស់​សម្រាប់​ទុក​បរិភោគ​យូរ​ថ្ងៃ​យូរ​ខែ​បាន; ជួន​កាល​គេ​យក​ត្រី​មក​ធ្វើ​ដែរ តែ​ច្រើន​យក​ត្រី​ប្រា; ច្រើន​និយាយ​ថា ងៀត​ងោង គឺ​និយាយ​ភ្ជាប់​ទាំង​ងៀត​ទាំង​ងោង (ម. ព. ងៀត ផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្ទើរ​បាត់​ស្មារតី, ដែល​ងឿង​យ៉ាង​ខ្លាំង។
ឧទាហរណ៍៖ ត្រូវក្បាលងោង (ម. ព. ងឿង គុ. ផង) ។

               ដែលកំបាំងគំនិតគិតមិនទាន់ ។
ឧទាហរណ៍៖ ការធ្លាប់ដឹងទៅជាងោងគំនិតគិតមិនឃើញ (ម. ព. ងឿង កិ. ឬ គុ. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply