Posted on Leave a comment

តើពាក្យ «ចក្រពត្តិនិយម» មានន័យដូចម្ដេច ?


ចក្រពត្តិនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ។ សម័យសព្វថ្ងៃ គេប្រើពាក្យនេះ សំដៅយកពួកមហាអំណាចខ្លាំងពូកែ ដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ ។
លទ្ធិខាងនយោបាយ ដែលមាននិន្នាការវាតអានុភាពនឹងផែនដី ទៅលើប្រទេសដទៃ ។

                 នយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋមួយទៅលើរដ្ឋដទៃទៀត។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា ពេលដែលអំណាចចក្រពត្តិនិយមលើកទឹកចិត្តឱ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប។ ការត្រួតត្រានេះអាចមានទម្រង់វប្បធម៌ កាលណាប្រទេសមួយយកភាសា ខ្សែភាពយន្ត និងរចនាបថរបស់ខ្លួនទៅផ្សព្វផ្សាយនៅបរទេស ក្នុងគោលបំណងបង្ខំឱ្យទទួលយក។ ចក្រពត្តិនិយមមិនមែនសុទ្ធតែប៉ះពាល់ជាចាំបាច់ដល់ឯករាជ្យនយោបាយនៃប្រទេសដែលគេពង្រីកខ្លួនគេនោះទេ ពីព្រោះប្រទេសទាំងនោះអាចរក្សានូវរដ្ឋាភិបាលរបស់ខ្លួន។
ឧទាហរណ៍៖ ឧ. ជនជាតិរុស្ស៊ីបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើប្រជាជនស៊ីបេរី តាមរយៈការប្រើនយោបាយចក្រពត្តិនិយមនៅសតវត្សរ៍ទី១៩ និងជនជាតិជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅប្រទេសចិននៅឆ្នាំ១៩៣៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply