Posted on Leave a comment

តើពាក្យ «ចុះ» មានន័យដូចម្ដេច ?


ចុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ពី​ទី​ខ្ពស់​កាន់​ទី​ទាប ឬ​ពី​ទី​លើ​កាន់​ទី​ក្រោម។
ឧទាហរណ៍៖ ចុះ​ពី​លើ​ផ្ទះ ចុះ​ទូក ។ ចុះ​រាក គឺ​រាក​រូស​ខ្លាំង ។ ចុះ​ចាញ់ គឺ​ទទួល​ព្រម​ចាញ់​ហើយ​លុះ​នៅ​ក្នុង​អំណាច​គេ ។ ចុះ​ចិត្ត គឺ​ស៊ប់​ចិត្ត, ស្លុង​ចិត្ត ។ ចុះ​ចូល គឺ​បាក់​បប​ព្រម​ចូល​ជា​ចំណុះ ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម ដូចជា ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ? ; ប្រើបែបនេះ ត្រូវរៀងពីខាងដើម ។ ប្រើក្នុងការបង្គាប់, ការបើកសិទ្ធិឲ្យ, ការបើកឱកាសឲ្យ ត្រូវប្រើរៀងត្រង់ខាងចុងបំផុត ដូចជា ទៅចុះ!, មកចុះ!, ហ៏ យកចុះ! យកណាមួយក៏យកចុះ! ឲ្យគេចូលមកចុះ! ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply