ចុះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅពីទីខ្ពស់កាន់ទីទាប ឬពីទីលើកាន់ទីក្រោម។
ឧទាហរណ៍៖ ចុះពីលើផ្ទះ ចុះទូក ។ ចុះរាក គឺរាករូសខ្លាំង ។ ចុះចាញ់ គឺទទួលព្រមចាញ់ហើយលុះនៅក្នុងអំណាចគេ ។ ចុះចិត្ត គឺស៊ប់ចិត្ត, ស្លុងចិត្ត ។ ចុះចូល គឺបាក់បបព្រមចូលជាចំណុះ ។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម ដូចជា ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ? ; ប្រើបែបនេះ ត្រូវរៀងពីខាងដើម ។ ប្រើក្នុងការបង្គាប់, ការបើកសិទ្ធិឲ្យ, ការបើកឱកាសឲ្យ ត្រូវប្រើរៀងត្រង់ខាងចុងបំផុត ដូចជា ទៅចុះ!, មកចុះ!, ហ៏ យកចុះ! យកណាមួយក៏យកចុះ! ឲ្យគេចូលមកចុះ! ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖