Posted on Leave a comment

តើពាក្យ «ច្រេស» មានន័យដូចម្ដេច ?


ច្រេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ប្រើ​ធ្វើ​ជា​បន្លែ​ស្ល​ស្រឡក់ ។

                  ដើមនេះមានកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃធំ ជ្រុះស្លឹកលើដីរាបនៃទ្វីបអាស៊ី និងអាហ្វ្រិក ក្តៅ ឬ ក្តៅមធ្យម។ គេនិយមដាំដើមច្រេសជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីរយកម្លប់ជ្រក។ ឈើច្រេសមានតម្លៃណាស់ គឺជាឈើប្រណិតសម្រាប់ធ្វើ តុ ទូ។ ផ្កាច្រេសជាថ្នាំត្រជាក់ សម្រាប់ព្យាបាលជំងឺកើតបូស។ សំបកមានជាតិចត់ គេប្រើជាឱសថរំងាប់រោគរាកមួល និងឫសដូងបាត។ ប្រេងចម្រាញ់ចេញពីគ្រាប់សម្រាប់ថ្វើថ្នាំ មើលជំងឺកើតឃ្លង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply