ច្រេស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកប្រើធ្វើជាបន្លែស្លស្រឡក់ ។
ដើមនេះមានកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃធំ ជ្រុះស្លឹកលើដីរាបនៃទ្វីបអាស៊ី និងអាហ្វ្រិក ក្តៅ ឬ ក្តៅមធ្យម។ គេនិយមដាំដើមច្រេសជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីរយកម្លប់ជ្រក។ ឈើច្រេសមានតម្លៃណាស់ គឺជាឈើប្រណិតសម្រាប់ធ្វើ តុ ទូ។ ផ្កាច្រេសជាថ្នាំត្រជាក់ សម្រាប់ព្យាបាលជំងឺកើតបូស។ សំបកមានជាតិចត់ គេប្រើជាឱសថរំងាប់រោគរាកមួល និងឫសដូងបាត។ ប្រេងចម្រាញ់ចេញពីគ្រាប់សម្រាប់ថ្វើថ្នាំ មើលជំងឺកើតឃ្លង់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖