ឆាក
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់ដោយប្រណាក ។
ឧទាហរណ៍៖ ឆាកស្លា ។
(ស. ជ័ក អ. ថ. ឆ័ក. “ទាញ…”) ។ ទាញសំពត់បង្សុកូល ចាប់ផ្ទាំងសំពត់ ឬចាប់អំបោះដែលភ្ជាប់អំពីអដ្ឋិធាតុមកសូត្រធម៌បង្សុកូល ។
ឧទាហរណ៍៖ និមន្តលោកឆាក (ស. ស.) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លោះធ្នូ ។ រមូរសក់កន្ទុយសេះមានដងសម្រាប់កូតទ្រ ។
ឧទាហរណ៍៖ ឆាកទ្រ ។
បន្ទប់សម្រាប់តែងតួល្ខោន ។
ឧទាហរណ៍៖ ឆាកល្ខោន, ល្ខោនចេញពីឆាក ។
ផ្ទាំងគំនូសចំនួន ១ សង្កាត់រៀងឬចំនួន ១ កណ្ឌសាស្រ្តា ដោយសេចក្ដីកាត់ខ្លី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖