ជន្លង់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬឫស្សី ដែលគេជីកដាំបញ្ឈរដូចជាសសរសម្រាប់ឲ្យម្លូឬម្រេចវារតោងឡើង ។
ឧទាហរណ៍៖ ជន្លង់ម្លូ ជន្លង់ម្រេច ។
ឈ្មោះវល្លិឡើងទ្រើងមួយពួក ច្រើនដាំជាប្រយោជន៍ប្រើធ្វើថ្នាំត្រជាក់ ធ្វើជាបន្លែ ឬស្រុសធ្វើជាអន្លក់ក៏បានខ្លះ
ឧទាហរណ៍៖ វល្លិជន្លង់ ស្លឹកជន្លង់ ។
វល្លិវារឡើងទ្រើង មានដើមកំណើតប្រហែលក្នុងស្រុកឥណ្ឌា គេដាំគ្រប់ប្រទេសក្តៅ ដើម្បីបរិភោគក្នុងស្ងោរ ឬឆា ។ល។ គ្រាប់ឱ្យទឹកដមម្យ៉ាងពណ៌ក្រហម សម្រាប់ដាក់នំឱ្យមានពណ៌លអ។ គ្រុថ្នាំគេយកទឹកដមនេះផ្សំជាថ្នាំដាក់ភ្នែក។ ស្រុកខ្មែរ គេតែងស្ងោរដើមជន្លង់ឱ្យក្មេងផឹកកុំឱ្យទល់លាមក ឬឱ្យស្ត្រីកំពុងសម្រាលកូន ដើម្បីឱ្យកូនចេញឆាប់ៗ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖