Posted on Leave a comment

តើពាក្យ «ជន្លង់» មានន័យដូចម្ដេច ?


ជន្លង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី ដែល​គេ​ជីក​ដាំ​បញ្ឈរ​ដូច​ជា​សសរ​សម្រាប់​ឲ្យ​ម្លូ​ឬ​ម្រេច​វារ​តោង​ឡើង ។
ឧទាហរណ៍៖ ជន្លង់​ម្លូ ជន្លង់​ម្រេច ។

                ឈ្មោះ​វល្លិ​ឡើង​ទ្រើង​មួយ​ពួក ច្រើន​ដាំ​ជា​ប្រយោជន៍​ប្រើ​ធ្វើ​ថ្នាំ​ត្រជាក់ ធ្វើ​ជា​បន្លែ ​ឬ​ស្រុស​ធ្វើ​ជា​អន្លក់​ក៏​បាន​ខ្លះ
ឧទាហរណ៍៖ វល្លិ​ជន្លង់ ស្លឹក​ជន្លង់ ។

               វល្លិវារឡើងទ្រើង មានដើមកំណើតប្រហែលក្នុងស្រុកឥណ្ឌា គេដាំគ្រប់ប្រទេសក្តៅ ដើម្បីបរិភោគក្នុងស្ងោរ ឬឆា ។ល។ គ្រាប់ឱ្យទឹកដមម្យ៉ាងពណ៌ក្រហម សម្រាប់ដាក់នំឱ្យមានពណ៌លអ។ គ្រុថ្នាំគេយកទឹកដមនេះផ្សំជាថ្នាំដាក់ភ្នែក។ ស្រុកខ្មែរ គេតែងស្ងោរដើមជន្លង់ឱ្យក្មេងផឹកកុំឱ្យទល់លាមក ឬឱ្យស្ត្រីកំពុងសម្រាលកូន ដើម្បីឱ្យកូនចេញឆាប់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply