ជវភាព
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃសន្ទុះ ល្បឿន ដំណើរដែលលឿនរហ័ស របត់ល្បឿន ។
រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត ។
ឧទាហរណ៍៖ សេះនេះ មានជវភាពគ្រាន់បើជាងសេះនោះ ។
និយាយជាពាក្យប្រៀបចំពោះល្បឿនរបស់ចិត្តជាដើមក៏បាន
ឧទាហរណ៍៖ ជវភាពរបស់ចិត្ត អាចប្រព្រឹត្តទៅបានសព្វទិសទី; ជវភាពនៃសេដ្ឋីកិច្ចជាតិក្នុងសម័យនេះ ឃើញថាបានចម្រើនកើនប្លែកជាងសម័យមុនៗ ។
របត់ ចម្ងាយដែលដៃ ភ្នែក សំឡេង ត្រចៀកអាចទៅដល់ ឬឮបាន ទំហំ ឬសមត្ថភាពនៃគំនិត ប្រាជ្ញាឆ្លុះទៅបាន ឧ. បរមត្ថធម៌ ជាធម៌ជ្រាលជ្រៅកម្រមនុស្សមានជវភាពក្របយកអត្ថរសបានណាស់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖