Posted on Leave a comment

តើពាក្យ «ជវភាព» មានន័យដូចម្ដេច ?


ជវភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​នៃ​សន្ទុះ ល្បឿន ដំណើរ​ដែល​លឿន​រហ័ស របត់​ល្បឿន ។
រយៈ​ពេល​ដែល​ស្ទុះ​លឿន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។
ឧទាហរណ៍៖ សេះ​នេះ មាន​ជវភាព​គ្រាន់​បើ​ជាង​សេះ​នោះ ។

                   និយាយ​ជា​ពាក្យ​ប្រៀប​ចំពោះ​ល្បឿន​របស់​ចិត្ត​ជាដើម​ក៏​បាន
ឧទាហរណ៍៖ ជវភាព​របស់​ចិត្ត អាច​ប្រព្រឹត្ត​ទៅ​បាន​សព្វ​ទិសទី; ជវភាព​នៃ​សេដ្ឋីកិច្ចជាតិ​ក្នុង​សម័យ​នេះ ឃើញ​ថា​បាន​ចម្រើន​កើន​ប្លែក​ជាង​សម័យ​មុន​ៗ ។

                   របត់ ចម្ងាយដែលដៃ ភ្នែក សំឡេង ត្រចៀកអាចទៅដល់ ឬឮបាន ទំហំ ​ឬសមត្ថភាពនៃគំនិត ប្រាជ្ញាឆ្លុះទៅបាន ឧ. បរមត្ថធម៌ ជាធម៌ជ្រាលជ្រៅកម្រមនុស្សមានជវភាពក្របយក​អត្ថរសបានណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply