Posted on Leave a comment

តើពាក្យ «ជីរនាងវង» មានន័យដូចម្ដេច ?


ជីរនាងវង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីរនាងវង ជាគ្រឿងទេស ធាតុ តិណជាតិ ដែលគេដាំនៅគ្រប់ប្រទេសក្តៅ ឬត្រជាក់ធម្យម។ គ្រាប់ជីរនាងវង អាចត្រាំទឹកដាក់ស្ករបរិភោគ ជាភេសជ្ជៈ ធ្វើឱ្យត្រជាក់ ។
ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុង និងជនបទនៅក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរនាងវង ឬជីរក្រហម – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Ocimum basilicum – ឈ្មោះអង់គ្លេស ៖ Basil – ឈ្មោះបារាំង ៖ Basilic commun – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ ដើមដុះត្រង់កម្ពស់៣០-៨០ស.ម បែកមែកច្រើន។ មែក ពេលនៅខ្ចីមានរាងបួនជ្រុង ពណ៌ស្វាយ និងបៃតង។ ស្លឹកឈមរាងដូចផ្លែលំពែង។ កញ្ចុំផ្កាចេញនៅចុងមែកជាកួរវែង និងមានផ្កាពណ៌ស មានគ្រាប់តូចៗពណ៌ខ្មៅនៅពេលទុំ។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកធ្វើអន្លក់ ឬបន្លែល្បោយ និងដាក់ក្នុង ម្ហូបអាហារឱ្យមានក្លិនឈ្ងុយ និងសោភ័ណ្ឌភាព។ គ្រាប់ត្រាំទឹកធ្វើជាភេសជ្ជៈ(៣១)។ ជាឱសថ៖ ព្យាបាលរោគឈឺក្បាល ឈឺភ្នែក ឈឺក្រពះ គ្រុនក្តៅ ផ្តាសាយ ក្អក រមាស់បំពង់ក រលាកបំពង់ខ្យល់ ទម្លាក់ព្រូន និងបំពោកបូស(៣២)។
ឧទាហរណ៍៖ (៣១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៧៦(៣២) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៣ ទំព័រ៣៨ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply