Posted on Leave a comment

តើពាក្យ «ជីរបារាំង ជីរបន្លា» មានន័យដូចម្ដេច ?


ជីរបារាំង ជីរបន្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកមានបន្លា មានកំណើតក្នុងប្រទេសអាមេរិចក្តៅ គេនាំចូលមកដាំសម្រាប់ធ្វើគ្រឿងទេស។ ស្លឹកកាត់ល្អិតៗឫនៅទាំងមូលយើងតែងបរិភោគឆៅ ជាមួយម្ហូបខ្លះៗ។
ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុង និងជនបទស្រុកស្រែចម្ការ ក្នុងប្រទេសកម្ពុជា។ គេយកមកធ្វើជាគ្រឿងបន្ថែមឱ្យមានសោភ័ណភាព និងក្លិនឈ្ងុយក្នុងម្ហូបអាហារ និងជាបន្លែ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីររណា ឬជីរបារាំង – អំបូរ ៖ UMBELLIFEREAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Eryngium fortidum L. – ឈ្មោះអង់គ្លេស ៖ Sawtooth, coriander Spiny – ឈ្មោះបារាំង ៖ Panicaut – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក – លក្ខណៈរូបសាស្រ្ត ៖ ដើមរាងមូលរលោងមានកម្ពស់១៥-៥០ស.ម។ ស្លឹកដុះ ចេញពីដើមផ្គុំត្រង់គល់ រាងជារង្វង់គូថខ្ចៅ។ ផ្កាផ្គុំគ្នាជាផ្គាមូលពណ៌បៃតងភ្លាវ ចេញតាមខ្នែងនៅខាងលើ។ – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតាមតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្ងោរស៊ុប ស្ងោរជ្រក់ និងធ្វើជាបន្លែ។ល។ ជាឱសថ៖ ព្យាបាលគ្រុន ឈឺទ្រូង ផ្តាសាយ រលាកពោះវៀន ឈឺក្រពះ ចុកឬហើមពោះ ក្អួត ផ្លូវរំលាយអាហារខ្សោយ រាក បិទត្រង់កន្លែងរបួស ឬពស់ចឹក ទឹកនោមផ្អែម និងឡើងឈាម(២៨)។
ឧទាហរណ៍៖ (២៨) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រ៣៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply