ជីរប្រហើរ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ តិណជាតិជាគ្រឿងទេសមួយប្រភេទ ស្លឹកច្រើនមានពណ៌ក្រហមភ្លាវ លាយបៃតង គេដាំនៅគ្រប់ប្រទេសក្តៅ និងត្រជាក់មធ្យម ។ ស្លឹកអាចបរិភោគឆៅ ឬសម្រាប់បង់ក្នុងសម្ល ។
ជាជីរមួយប្រភេទ ដែលគេដាំនៅតាមទីក្រុង និងជនបទ នៅក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរប្រហើរ (ជីរស ឬជីរនាងល័ក្ខ) – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Ocimum gratissimum L. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ Basilic de ceylan – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមដុះត្រង់ មានកម្ពស់៤០-៧០ស.ម បែកមែកច្រើន។ ស្លឹកទោលទល់ទងរាងផ្លែលំពែង គែមស្លឹករាងធ្មេញរណារ ផ្ទៃស្លឹកពណ៌បៃតងខ្ចី មានរោមខ្លីៗ ទទឺង១-២ស.ម និងបណ្តោយ២-៤ស.ម។ កញ្ចុំផ្កាចេញនៅចុងមែក ផ្កាតូចៗ កញ្ចុំរួតរីកបន្តគ្នាពណ៌ស។ ផ្លែជាប្រភេទស្ងួត មានគ្រាប់តូចៗពណ៌ខ្មៅរលោងពេលទុំ។ – លក្ខណៈជីវសាស្ត្រ ៖ ក្លិនក្រអូបប្រហើរ ដូចក្លិនស្លឹកគ្រៃ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅ និងត្រជាក់បង្គួរ(៣៣)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បន្ថែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណ្ឌភាព ក្នុងម្ហូបអាហារ។ ជាឱសថ៖ រុក្ខជាតិទាំងមូល ស្ងួតដាំទឹកផឹក ព្យាបាលក្អក ផ្តាសាយ ររលាកបំពង់ក-ទងសួត គ្រុនក្តៅ ឈឺក្បាល ហ៊ឹងត្រចៀក ចុកពោះ ក្អួតចង្អោរ ហើមរាក និងជួយសម្រួលរដូវស្ត្រី។ គ្រាប់ត្រាំទឹករីកអន្ធឹលដូចជាចាហួយ សម្រាប់ព្យាបាលទល់លាមក ឫសដូងបាត ប្រមេះទឹកបាយ និងឈឺភ្នែក។ ស្លឹកប្រើប្រាស់ខាងក្រៅ ពេលខ្ទួយ ឬសត្វល្អិតទិច ឬខាំ(៣៤)។
ឧទាហរណ៍៖ (៣៣) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៧៦(៣៤) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រ៣៤ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)