ជីរស្លឹកក្រាស់, ជីរក្រអូប, ជីរត្រចៀកជ្រូក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនាំចូលពីប្រទេស Moluques មកដាំនៅអាស៊ីអាគ្នេយ៍។ ជាដើមមានក្លិនក្រអូប ដោយមានជាតិក្រអូបម្យ៉ាងក្នុងស្លឹក។ គេប្រើជាគ្រឿងទេស។ គ្រូពេទ្យបូរាណតែងច្របាច់ស្លឹកជីរក្រាស់ជាមួយទឹក ហើយស្ករ ឱ្យក្មេងៗផឹក ដើម្បីការពារកុំឱ្យផ្តាសាយ។ ស្លឹកបុកជាថ្នាំ លាបលើបបូរមាត់កុំឱ្យប្រេះ។
ជាជីរមួយប្រភេទ ដែលគេដាំតាមភូមិសម្រាប់ធ្វើគ្រឿងទេស បន្លែ និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរត្រចៀកជ្រូក (ជីរស្លឹកក្រាស់ ឬជីរក្រអូប ឬជីរកំប៉ុង) – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Coleus amboinicus/aromaticus (Roxb.) Benth. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ Ireille de Porc – ប្រភពដើម ៖ កោះ Moluque (ឥណ្ឌូនេស៊ី) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៣០-៤០ស.ម ដើមមានរោម និងមានមែកផុយ ស្រួយងាយបាក់។ ស្លឹកក្រាស់ដុះទល់ទងធំៗរាងដូចស៊ុត ឬរាងដូចបេះដូង។ គែមស្លឹក មានរាងដូចធ្មេញរណារ។ កញ្ចុំផ្កាដុះចេញនៅខាងចុងមែក ជាកួរធំផ្គុំគ្នា ឬជាផ្កាខ្នែងផ្គុំ និងមានផ្កាតូចៗពណ៌ផ្កាឈូកពី១០-២០ផ្កា។ ផ្លែរាងស្ទើរត្រង់មានសម្បករឹងផ្គុំបួនៗ។ – លក្ខណៈជីវសាស្ត្រ ៖ រស់បានយូរឆ្នាំ ដើមមានទឹកច្រើន ស្លឹកមានក្លិនក្រអូប ប្រហើរ និងមានរសជាតិហឹរ ប្រហើរ និងក្តៅ – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃដោយឯងៗ នៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ស្លឹកយកមកធ្វើអន្លក់ និងជាបន្លែ ជា ពិសេសពិសារជាមួយម៉ាំ។ ធ្វើជាឱសថ៖ ស្លឹកបុកធ្វើជាថ្នាំក្អក លាបលើបបូរមាត់ការពារប្រេះ ការពារផ្តាសាយ ការពារគ្រុន ហឺត វិលមុខ ឈឺត្រចៀក ឈឺសន្លាក់ ចុកទ្រូង ចុកខ្លន អាហារមិនរលាយ។ ស្លឹកស្រស់បុកបិទព្យាបាលរលាកភ្លើង រលាកទឹកក្តៅ សត្វទិច និងឈឺក្បាល(៣៧,៣៨))។
ឧទាហរណ៍៖ (៣៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៦៨ (៣៨) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រ៣២ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)