ជីរអង្កាម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅគ្រឿងទេស គេច្រើនដាំនៅប្រទេសខ្មែរលើដីសើមៗមានអង្កាម ។ ជីរអង្កាមមានដុះពេញសកលលោក ។ ពូជខ្លះនៅអឺរ៉ុប ជាពូជបង្កាត់ ។ មានពូជច្រើនមុខណាស់ តែយើងដាំតែពូជមួយមុខទេ ។ គ្រូថ្នាំខ្មែរ ប្រើស្លឹកជាថ្នាំលើកកំលាំង ។
ជាជីរមួយប្រភេទ ដែលគេដាំតាមទីក្រុង និងជនបទនៅទូទាំងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីររអង្កាម – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Mentha sp. – ឈ្មោះអង់គ្លេស ៖ Mint – ឈ្មោះបារាំង ៖ Menthe – ប្រភពដើម ៖ មិនមានព័ត៌មានច្បាស់លាស់ – លក្ខណៈរូបសាស្រ្ត ៖ ដើមជ្រុងមានកម្ពស់១០-៣០ស.ម បែកមែកច្រើន និង មានពណ៌ត្នោតស្វាយ។ ស្លឹកទោលដុះទល់ទងរាងដូចស៊ុត មានពណ៌បែតងចាស់ បណ្តោយ២-៣ស.ម ទទឹង១,៥-២,៥ស.ម មានទ្រនុងរវីមរវាមផតខូងនៅផ្ទៃខាងលើ គែមស្លឹកមានរាងធ្មេញរណារតូចៗ។ ផ្កាតូចៗពណ៌ផ្កាឈូក។ ផ្លែរឹងរាងពងក្រពើ។ – លក្ខណៈជីវសាស្ត្រ ៖ ជាជីរមានក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅ និងត្រជាក់បង្គួរ។ នៅកម្ពុជាគេច្រើនដាំ នៅលើដីសើមៗ មានអង្គាម (មានពូជតែមួយមុខទេ) – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកធ្វើអន្លក់ ឬបន្លែល្បោយ និងជាភេសជ្ជៈ ជាបង្អែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណ្ឌភាព។ ជាឱសថ៖ ប្រើជាថ្នាំលើកកម្លាំង(២៩) ថ្នាំដើរខ្យល់និងបំបាត់ហើមពោះ។ ជាធម្មតាគេបុកស្លឹកបិទសម្រាប់ព្យាបាល ឈឺក្បាល និងគេដាំទឹក ឬឆុងផឹកសម្រាប់ព្យាបាលជំងឺគ្រុន ក្តៅ ផ្តាសាយ ក្អក(៣០)។
ឧទាហរណ៍៖ (២៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៣៥(៣០) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រ៣៣ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖