Posted on Leave a comment

តើពាក្យ «ឈូក» មានន័យដូចម្ដេច ?


ឈូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា ស្លឹក​ធំ​កំពាង ផ្កា​ប្រើ​ជា​គ្រឿង​បូជា ក្រអៅ និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់ ដាំ​ក្នុង​ស្រះ ត្រពាំង បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស។ ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស ឈូក​ក្រហម ឈូក​ច្រាល ជាដើម ។
ឈ្មោះតិណជាតិដុះក្នុងទឹក ដើមកប់ក្នុងភក់ (មើមឈូក)។ ទងស្លឹក និងទងផ្កាដុះចេញពីមើមនេះ។ ស្លឹកធំកំពាងលេចឡើងលើទឹក។ ជារុក្ខជាតិគេដាំជាលំអ នៅគ្រប់ប្រភេទសកលលោក ជាពិសេសនៅអាស៊ីផ្នែកក្តៅ និងទ្វីបអាមេរិកខាងជើង។ ផ្លែខ្ចីគេបរិភោគឆៅ ផ្លែទុំគេស្ងោរអោយឆ្អិនសិនមុនបរិភោគ។ គ្រាប់ទុំ(ផ្លែ)ពណ៌ខ្មៅ គេអាចកាត់ជាពីរតាមបណ្តោយហើយលីងធ្វើជាចំណី។ គេអាចទុកធ្វើតំណាប់ក៏បាន តំណាប់នេះមានលក់ក្នុងផ្សារអាស៊ី។ ក្រអៅ មើម និង ឥណ្ហាស័យខ្ចីៗ ប្រើជាអាហារបានច្រើនយ៉ាង។ ផ្កាគេច្រើនប្រើជាគ្រឿងបូជា។ ម្សៅនៃមើមមានឱជារសណាស់ គេអាចអោយអ្នកងើបពីឈឺបរិភោគ ដើម្បីឆាប់មានកំលាំង។ តាមក្បួនឱសថបុរាណ, ពន្លកពណ៌បៃតងក្នុងគ្រាប់ ពួកចិនៗនៅប្រទេសខ្មែរប្រើជាថ្នាំរម្ងាប់រោគគ្រុន ជំងឺអាសន្នរោគ ឬជាថ្នាំងធ្វើឱ្យឆាប់គេងលក់។ គេឆុងត្របកផ្កាត្រៀមលាយជាមួយទងលំអង ផ្កាឈ្មោល ឬមិនបាច់លាយសំរាប់ផឹកឱ្យបាត់គ្រុន និងព្យាបាលជំងឺថ្លើម។ គេឆុងពន្លកគ្រាប់ ផឹកព្យាបាលជំងឺរោគ។ ឈូកប្រហែលមានដើមកំណើតក្នុងប្រទេស Egypte ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply