ឈូក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលជជាតិពួកមួយ ដើមរឹងមានបន្លា ស្លឹកធំកំពាង ផ្កាប្រើជាគ្រឿងបូជា ក្រអៅ និងមើមប្រើជាអាហារបានច្រើនយ៉ាង បុកត្រងច្រោះយកម្សៅក៏បាន ផ្លែប្រើជាអាហារតាមខ្ចីតាមចាស់ ដាំក្នុងស្រះ ត្រពាំង បឹង ងាយកើត ដុះសាយឆាប់រហ័ស។ ឈូកមានច្រើនប្រភេទមាន ឈូកស ឈូកក្រហម ឈូកច្រាល ជាដើម ។
ឈ្មោះតិណជាតិដុះក្នុងទឹក ដើមកប់ក្នុងភក់ (មើមឈូក)។ ទងស្លឹក និងទងផ្កាដុះចេញពីមើមនេះ។ ស្លឹកធំកំពាងលេចឡើងលើទឹក។ ជារុក្ខជាតិគេដាំជាលំអ នៅគ្រប់ប្រភេទសកលលោក ជាពិសេសនៅអាស៊ីផ្នែកក្តៅ និងទ្វីបអាមេរិកខាងជើង។ ផ្លែខ្ចីគេបរិភោគឆៅ ផ្លែទុំគេស្ងោរអោយឆ្អិនសិនមុនបរិភោគ។ គ្រាប់ទុំ(ផ្លែ)ពណ៌ខ្មៅ គេអាចកាត់ជាពីរតាមបណ្តោយហើយលីងធ្វើជាចំណី។ គេអាចទុកធ្វើតំណាប់ក៏បាន តំណាប់នេះមានលក់ក្នុងផ្សារអាស៊ី។ ក្រអៅ មើម និង ឥណ្ហាស័យខ្ចីៗ ប្រើជាអាហារបានច្រើនយ៉ាង។ ផ្កាគេច្រើនប្រើជាគ្រឿងបូជា។ ម្សៅនៃមើមមានឱជារសណាស់ គេអាចអោយអ្នកងើបពីឈឺបរិភោគ ដើម្បីឆាប់មានកំលាំង។ តាមក្បួនឱសថបុរាណ, ពន្លកពណ៌បៃតងក្នុងគ្រាប់ ពួកចិនៗនៅប្រទេសខ្មែរប្រើជាថ្នាំរម្ងាប់រោគគ្រុន ជំងឺអាសន្នរោគ ឬជាថ្នាំងធ្វើឱ្យឆាប់គេងលក់។ គេឆុងត្របកផ្កាត្រៀមលាយជាមួយទងលំអង ផ្កាឈ្មោល ឬមិនបាច់លាយសំរាប់ផឹកឱ្យបាត់គ្រុន និងព្យាបាលជំងឺថ្លើម។ គេឆុងពន្លកគ្រាប់ ផឹកព្យាបាលជំងឺរោគ។ ឈូកប្រហែលមានដើមកំណើតក្នុងប្រទេស Egypte ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖