Posted on Leave a comment

តើពាក្យ «តាវ៉ៅ» មានន័យដូចម្ដេច ?


តាវ៉ៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទមានសម្បុរខ្មៅ មាឌតូចជាងក្អែក យំឮសូរ តាវ៉ៅៗ ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤០-៤៤ ស.ម៖ ឈ្មោល៖ ដងខ្លួនទាំងមូលពណ៌ខៀវជាំ បណ្តោយខ្លួនធំ កន្ទុយវែង ភ្នែកពណ៌ក្រហម ចំពុះបៃតង។ ញី៖ ពណ៌ត្នោតចាស់ និងមានឆ្នូតៗ អុជៗសពាសពេញទាំងខ្លួន។ សំឡេង៖ តាវ៉ៅ តាវ៉ៅ តាវ៉ៅ រួចរំលឹកឡើងវិញ ២-៣ នាទីក្រោយមក។ ទីជំរក៖ តំបន់វាលព្រៃគុម្ពោត ព្រៃរបោះ និងតាមសួនច្បារ។ របាយ៖ វត្តមាននៅរដូវប្រាំង មានគ្រប់ទិកន្លែង។ រដូវបន្តពូជ៖ ពងផ្ញើជាមួយសំបុកសត្វស្លាបដទៃ ជាពិសេសសសំបុកសត្វក្អែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply