តាវ៉ៅស្រុក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១.៥-២៣.៥ ស.ម៖ ឈ្មោល៖ ក្បាល បំពង់ក និងទូ្រងមានពណ៌ប្រផេះ ស្លាបពណ៌ខ្មៅព្រលែត និងពោះពណ៌ត្នោត។ ញី៖ ផ្នែកខ្នងមានពណ៌ក្រហមព្រឿងៗជាមួយនឹងអង្កន់ឆ្នូតៗពណ៌ខ្មៅ ពោះពណ៌សព្រលែតអង្កន់ពណ៌ខ្មៅស្រាល។ សំឡេង៖ ឈ្មោលយំទៅតាមដែនដីរបស់វា សំឡេងជារបៀបហួចជាប់គ្នារដឹក ពីរ… ពីរ…ពីរ…។ ទីជំរក៖ គុម្ពោតព្រៃ តំបន់វាល សួនច្បារ និងទីប្រជុំជន។ របាយ៖ វត្តមានពេញមួយឆ្នាំ រដូវបន្តពូជ ជាទូទៅប្រភេទនេះពងដោយផ្ញើជាមួយប្រភេទដទៃទៀត ដោយវាមិនក្រាបពងដោយខ្លួនវាឡើយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖