Posted on Leave a comment

តើពាក្យ «តំបន់ការពារធម្មជាតិ» មានន័យដូចម្ដេច ?


តំបន់ការពារធម្មជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន៖ ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ទាំងនោះ មានសារៈសំខាន់ទាំងផ្នែករូបសាស្ដ្រ និងផ្នែកជីវសាស្ដ្រដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ ក្នុងបំណងការពារនិងថែទាំជីវៈចម្រុះ ធនធានធម្មជាតិនិងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រងប្រកបដោយនិរន្ដរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ ២. មានជាអាទិ៍ ឧទ្យានជាតិ ជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply