តំបន់ការពារទេសភាព
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់នៃដែនដីគោក និង/ឬដែនទឹក ដែលតំបន់នោះទទួលរងអន្តរអំពើរបស់មនុស្សទៅលើធម្មជាតិ ដោយបង្កើតបានជាតំបន់ដែលមានលក្ខណៈប្លែក ខាងផ្នែកសោភ័ណភាពធម្មជាតិ ឬកែច្នៃអេកូឡូស៊ី ឬវប្បធម៌ និងជាទូទៅសម្បូរដោយជីវៈចម្រុះ។ ការថែរក្សាអន្ដរអំពើជាប្រពៃណីបែបនេះ មានសារៈសំខាន់ជាអាយុជីវិត ចំពោះកិច្ចការពារ ថែរក្សា និងការវិវឌ្ឍតំបន់បែបនេះ។ ២. តំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិ និងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សម្រាប់រមណីយដ្ឋានដល់សាធារណជន ក្នុងការសម្រាកកម្សាន្ត និងធ្វើទេសចរណ៍។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖