ត្រកួន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារិជជាតិមួយពួក ទងនិងស្លឹកប្រើធ្វើជាបន្លែ ឬអន្លក់; ត្រកួនមានប្រយោជន៍សំខាន់មួយប្រភេទក្នុងប្រទេសឥណ្ឌូចិន ។
ឧទាហរណ៍៖ សម្លត្រកួន, អន្លក់ត្រកួន ។
ស្មៅទឹក ដុះលើដីសើម កំណើតក្នុងទ្វីបអាស៊ី នាំចូលគ្រប់ប្រទេសក្តៅសកលលោក។ ត្រួយត្រកួន ប្រើធ្វើបន្លែនិងអន្លក់ ។ ដើមចាស់អាចធ្វើអាហារជ្រួកបាន ។ គ្រូថ្នាំបុរាណប្រើផ្សំធ្វើថ្នាំព្យាបាលជម្ងឺគ្រុនរវើរវាយ។ ខ្នែងពន្លកលាយនិងខ្នែងប្រមោយដំរី ប្រើធ្វើថ្នាំបំពោកលើជម្ងឺស្បែកម្យ៉ាង ដែលមានពងទឹករងៃលើស្បែក ធ្វើឲ្យឈឺខ្លាំង (zona) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖