Posted on Leave a comment

តើពាក្យ «ត្រកួន» មានន័យដូចម្ដេច ?


ត្រកួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារិជជាតិមួយពួក ទងនិងស្លឹកប្រើធ្វើជាបន្លែ ឬអន្លក់; ត្រកួនមានប្រយោជន៍សំខាន់មួយប្រភេទក្នុងប្រទេសឥណ្ឌូចិន ។
ឧទាហរណ៍៖ សម្លត្រកួន, អន្លក់ត្រកួន ។

                 ស្មៅទឹក​ ដុះលើដីសើម កំណើតក្នុងទ្វីបអាស៊ី នាំចូលគ្រប់ប្រទេសក្តៅសកលលោក។ ត្រួយត្រកួន ប្រើធ្វើបន្លែនិងអន្លក់ ។​ ដើមចាស់អាចធ្វើអាហារជ្រួក​បាន ។ គ្រូថ្នាំបុរាណប្រើផ្សំធ្វើថ្នាំព្យាបាលជម្ងឺគ្រុនរវើរវាយ​។ ខ្នែងពន្លកលាយនិងខ្នែងប្រមោយដំរី​ ប្រើធ្វើថ្នាំបំពោកលើជម្ងឺស្បែកម្យ៉ាង ដែលមានពងទឹករងៃលើស្បែក ធ្វើឲ្យឈឺខ្លាំង (zona) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply