ត្រស្តិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្រ្កឹតថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរកាត់, ការផ្ដាច់”; ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេង ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ ច្រៀងត្រុដិ (ត្រុត) គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី សហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយក្លាយមកជាពាក្យថា ត្រស្ដិ ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើម ចួនណាលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី “ពិធីផ្ដាច់ឆ្នាំ” ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖