Posted on Leave a comment

តើពាក្យ «ត្រស្ដិ» មានន័យដូចម្ដេច ?


ត្រស្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ ច្រៀង​ត្រុដិ (ត្រុត) គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ស​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម ចួន​ណា​លោក​ហៅ​ថា ពិធី​សម្ពច្ឆរច្ឆិន្ន ឬ​សម្ពច្ឆរច្ឆិន្ន​ពិធី “ពិធី​ផ្ដាច់​ឆ្នាំ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply