ត្រឡាច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិស្រុកមួយប្រភេទ មានផ្លៃប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន ។
ឧទាហរណ៍៖ បន្លែត្រឡាច តំណាប់ត្រឡាច ។
វល្លិវារលើដី ជាដំណាំដាំក្នុងទ្វីបនអាស៊ីក្តៅ សម្រាប់កផ្លែជាអាហារបរិភោគ។ គ្រាប់ត្រឡាចលីងអាចពិសាទទែបាន ឬទុកដាក់ក្នុងនំ។ដំណាប់ត្រលាចមានលក់ក្នុងហាងអាស៊ីគ្រប់ប្រទេស។ ឫស គេយកធ្វើឱសថព្យបាលកញ្ជ្រិល។ ទឹកត្រឡាចស្ងោរអាំចធ្វើឱ្យរំលាយអាហារស្រួល ឱ្យបាត់ឈឺពោះ។ គ្រាប់អាចសម្លាប់ព្រូនបាន។
ព. ទ. បុ. ត្រឡាចវារទៅ ទើបល្ពៅវារមក មានអត្ថន័យថា បើលុះតែស្ត្រីហុចការណ៍បើកផ្លូវមករកបុរសមុនទើបបុរសហ៊ានទាក់ទងទៅរក; ឬថា បើលុះតែអ្នកគ្រប់គ្រងកូនស្រីបើកផ្លូវឲ្យមុន ទើបអ្នកគ្រប់គ្រងកូនប្រុសហ៊ានចូលមកដណ្ដឹង ដោយទុកចិត្តថាប្រាដកជាគេនឹងឲ្យ (ស្រីដណ្ដឹងប្រុស) ។ ដូចត្រឡាចនៅក្នុងបន្លា ចង្អៀតចិត្តក្រៃពេក ។ល។
ប្រដាប់មានសណ្ឋានមូលវែងដូចផ្លែត្រឡាច សម្រាប់ព័ទ្ធខ្សែពាននឹងរបស់ដែលក្រឡឹង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖