Posted on Leave a comment

តើពាក្យ «ត្រឡាច» មានន័យដូចម្ដេច ?


ត្រឡាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ស្រុក​មួយ​ប្រភេទ មាន​ផ្លៃ​ប្រើ​ជា​បន្លែ​ក៏​បាន ធ្វើ​តំណាប់​ក៏​បាន ជា​ដំណាំ​មាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ប្រទេស​ឥណ្ឌូ​ចិន ។
ឧទាហរណ៍៖ បន្លែ​ត្រឡាច តំណាប់​ត្រឡាច ។

                  វល្លិវារលើដី ជាដំណាំដាំក្នុងទ្វីបនអាស៊ីក្តៅ សម្រាប់កផ្លែជាអាហារបរិភោគ។ គ្រាប់ត្រឡាចលីងអាចពិសាទទែបាន ឬទុកដាក់ក្នុងនំ។​ដំណាប់ត្រលាចមានលក់ក្នុងហាងអាស៊ីគ្រប់ប្រទេស។ ឫស គេយកធ្វើឱសថព្យបាលកញ្ជ្រិល។ ទឹកត្រឡាចស្ងោរ​អាំចធ្វើឱ្យរំលាយអាហារស្រួល ឱ្យបាត់ឈឺពោះ។ គ្រាប់អាចសម្លាប់ព្រូនបាន។

                    ព. ទ. បុ. ត្រឡាច​វារ​ទៅ ទើប​ល្ពៅ​វារ​មក មាន​អត្ថន័យ​ថា បើ​លុះ​តែ​ស្ត្រី​ហុច​ការណ៍​បើក​ផ្លូវ​មក​រក​បុរស​មុន​ទើប​បុរស​ហ៊ាន​ទាក់ទង​ទៅ​រក; ឬ​ថា បើ​លុះ​តែ​អ្នក​គ្រប់គ្រង​កូន​ស្រី​បើក​ផ្លូវ​ឲ្យ​មុន ទើប​អ្នក​គ្រប់គ្រង​កូន​ប្រុស​ហ៊ាន​ចូល​មក​ដណ្ដឹង ដោយ​ទុក​ចិត្ត​ថា​ប្រាដក​ជា​គេ​នឹង​ឲ្យ (ស្រី​ដណ្ដឹង​ប្រុស) ។ ដូច​ត្រឡាច​នៅ​ក្នុង​បន្លា​ ចង្អៀត​ចិត្ត​ក្រៃ​ពេក ។ល។

                   ប្រដាប់​មាន​សណ្ឋាន​មូល​វែង​ដូច​ផ្លែ​ត្រឡាច សម្រាប់​ព័ទ្ធ​ខ្សែ​ពាន​នឹង​របស់​ដែល​ក្រឡឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply