Posted on Leave a comment

តើពាក្យ «ត្រីសព្ទ» មានន័យដូចម្ដេច ?


ត្រីសព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ គឺ ប ស ហ អ ឲ្យមានសំឡេងធំជា ប៊ ស៊ ហ៊ អ៊ ដូចពាក្យថា ត្បូងប៊ុត ស៊ងស្លា ឮស៊ាន ស៊ុនសម្ដី; មិនហ៊ានទៅ ចូលហ៊ុន ស្រែកហ៊ោ ដំណើរអ៊ីកអ៊ាក ក្រួចអ៊ឺត អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply