ត្រីវិស័យ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឲ្យវង្វេងច្រឡំទិស ។
ឧទាហរណ៍៖ ត្រីវិស័យជាវត្ថុចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រឬតាមតំបន់ដែលខ្លួនមិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើតត្រីវិស័យនេះមុនគេ) ។
ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមានអាការដូចត្រីទេដឹង? ព្រោះទ្រនិចសម្រាប់ចង្អុលទិស កាលណាគេចាប់កាន់ប៉ះត្រូវតួរបស់វា, វាតែងកម្រើករលាស់ញ័រៗ ដូចអាការត្រីបង្រះឬត្រីហែលទឹក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖