Posted on Leave a comment

តើពាក្យ «ត្រុកៗ» មានន័យដូចម្ដេច ?


ត្រុកៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សភាព​មឹះ​ៗ មិន​អង់អាច ទោះ​បី​មាន​ចំណេះ​វិជ្ជា ឬ​មាន​ទ្រព្យ​ធន​ដ៏​សម​គួរ ក៏​មិន​សំដែង​កិរិយា​ក្លៀវក្លា​ឡើយ ប្រើ​ឫកពា​ជា​អ្នក​ទន់​ថយ​ខ្សត់​ខ្សោយ ។ ព. ទ. បុ. ត្រុក​ៗ អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​មាន​ឱត​មាន​ភាន់ សេចក្ដី​ថា អ្នក​មាន​ចំណេះ​វិជ្ជា ឬ​សម្ដី​ថ្វី​មាត់​ស្ទាត់​ពូកែ ប៉ុន្តែ​ធ្វើ​ឫកពា​កិរិយា​មឹះ​ៗ ញើប​ៗ ហាក់​ដូច​ជា​គ្មាន​ចេះ​គ្មាន​ដឹង​អ្វី ដោយ​ហេតុ​នេះ អ្នក​ផង​ក៏​មើល​ងាយ លុះ​កាល​ណា​អ្នក​នោះ​សំដែង​ចំណេះ​វិជ្ជា ឬ​បញ្ចេញ​សំដី​ថ្វី​មាត់ មាន​របៀប​បែប​បទ​ប្រាដក​ច្បាស់ ទើប​អ្នក​ផង​ស្ងើច​សរសើរ​កោត​ក្រែង​រអែង​ចិត្ត​ លែង​ហ៊ាន​មើល​ងាយ​តទៅ​ទៀត ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​តត្រុក​ចុះ​តត្រុក​ឡើង​តិច​ៗ មិន​ប្រញាប់​ប្រញាល់; ដែល​ធ្វើ​អ្វី​ៗ មមឹះ​តិច​ៗ សន្សឹម​ៗ តែ​ធ្វើ​មិន​ឈប់ ។
ដើរ​ត្រុក​ៗ ធ្វើ​ការ​ត្រុក​ៗ រក​ស៊ី​ត្រុក​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply