ត្រុកៗ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសភាពមឹះៗ មិនអង់អាច ទោះបីមានចំណេះវិជ្ជា ឬមានទ្រព្យធនដ៏សមគួរ ក៏មិនសំដែងកិរិយាក្លៀវក្លាឡើយ ប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ ។ ព. ទ. បុ. ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភាន់ សេចក្ដីថា អ្នកមានចំណេះវិជ្ជា ឬសម្ដីថ្វីមាត់ស្ទាត់ពូកែ ប៉ុន្តែធ្វើឫកពាកិរិយាមឹះៗ ញើបៗ ហាក់ដូចជាគ្មានចេះគ្មានដឹងអ្វី ដោយហេតុនេះ អ្នកផងក៏មើលងាយ លុះកាលណាអ្នកនោះសំដែងចំណេះវិជ្ជា ឬបញ្ចេញសំដីថ្វីមាត់ មានរបៀបបែបបទប្រាដកច្បាស់ ទើបអ្នកផងស្ងើចសរសើរកោតក្រែងរអែងចិត្ត លែងហ៊ានមើលងាយតទៅទៀត ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតត្រុកចុះតត្រុកឡើងតិចៗ មិនប្រញាប់ប្រញាល់; ដែលធ្វើអ្វីៗ មមឹះតិចៗ សន្សឹមៗ តែធ្វើមិនឈប់ ។
ដើរត្រុកៗ ធ្វើការត្រុកៗ រកស៊ីត្រុកៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖