Posted on Leave a comment

តើពាក្យ «ទទឹង» មានន័យដូចម្ដេច ?


ទទឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់​ទាស់, ជំទាស់, មិន​បណ្ដោយ​តាម, រារាំង​ពី​មុខ ។
ឧទាហរណ៍៖ ទទឹង​ឱវាទ, ទទឹង​ពាក្យ​ចាស់ ។

                    ព. សុ. បុ. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង​ខាង​ខ្លី, ខាង​ទំហំ ។
ឧទាហរណ៍៖ ផ្ទះ​នេះ​មាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទើស​ច្រងាង​រាំង​ពី​មុខ ។
ឧទាហរណ៍៖ ឈើ​ធំ​រលំ​ទទឹង​ផ្លូវ, ដេក​ទទឹង​ផ្លូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply