ទទឹង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់ទាស់, ជំទាស់, មិនបណ្ដោយតាម, រារាំងពីមុខ ។
ឧទាហរណ៍៖ ទទឹងឱវាទ, ទទឹងពាក្យចាស់ ។
ព. សុ. បុ. កុំរាមុខដឹង កុំទទឹងមុខសឹក ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែងខាងខ្លី, ខាងទំហំ ។
ឧទាហរណ៍៖ ផ្ទះនេះមានទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទើសច្រងាងរាំងពីមុខ ។
ឧទាហរណ៍៖ ឈើធំរលំទទឹងផ្លូវ, ដេកទទឹងផ្លូវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖