Posted on Leave a comment

តើពាក្យ «ទាកាបព្រៃ» មានន័យដូចម្ដេច ?


ទាកាបព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៥-៦៣ ស.ម។ ដូចទាស្រុក ឈ្មោលៈ ចំពុះខ្មៅ ចុងពណ៌លឿង មានអុជក្រហមនៅគល់ចំពុះផ្នែកក្រោមថ្ងាស ក្បាលពណ៌ព្រលែត ដែលមានបន្ទូលក្បាលខ្មៅ និងមានឆ្នូតខ្មៅកាត់តាមភ្នែក ទ្រូង និងចំហៀងទ្រូងមានអុជខ្មៅៗ មានស្លាបឆ្លុះពណ៌បៃតង ដែលព័ទ្ធជុំវិញដោយគែមពណ៌ស ហើយបន្តទៅស្លាបទីបីផ្នែកក្រោមស្លាបពណ៌ស និងមានឆ្នូតពណ៌ខ្មៅ។ ញី់ៈ មាឌតូចជាង គ្មានអុជក្រហមនៅគល់ចំពុះ នៅទ្រូង និងចំហៀងទ្រូងមានអុជៗខ្មៅតិចជាងឈ្មោល។ ទីជំរកៈ តំបន់ដីសើម បឹង និងទន្លេធំៗ ច្រើនហើរជាគូរ ឬ ជាហ្វូងតូចៗ។ របាយៈ មានគ្រប់ទីកន្លែង ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។ រដូវបន្តពូជៈ ពេញមួយឆ្នាំ រយៈកំពស់៨០០មចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply