ទាកាប៉ាព្រៃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៦-៧៦ ស.ម។ ឈ្មោលៈ ក្បាល និងកពណ៌សមានអុជៗ ខ្មៅពាសពេញ ផ្នែកពោះពណ៌ស និងចំហៀងខ្លួនពណ៌ប្រផេះ ចំពុះខ្មៅដែលមានសិរមួយកញ្ចុំពីលើ ស្លាបក្រោមខ្មៅទាំងអស់ ស្លាបលើពណ៌ខៀវចាស់។ ពេលបន្តពូជៈ ក្បាលគ្មានសិរពីលើទេ។ ទីជំរកៈ ព្រៃលិចទឹក និងតំបន់ដីសើមវាលទំនាប។ ជីវសាស្រ្តៈ ជាទូទៅច្រើនហើរមួយគូរ ឬ ហ្វូងតូចៗ។ របាយៈ វត្តមានពេញមួយឆ្នាំ ជុំវិញបឹងទន្លេសាប។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖