ទី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង, តំបន់ ។
ឧទាហរណ៍៖ ទីណា ? ទីនេះ, ទីនុ៎ះ, ទីនោះ, ទីឯណោះ។
ក្រសួង, មុខងារ ។
ឧទាហរណ៍៖ ទីសេនាបតី, ស្ដីទីចាងហ្វាង ។
ទីពឹង អ្នកពំនឹង, អ្នកជួយទំនុកបម្រុង ។ ទីពំនាក់ អ្នកឲ្យពឹងពាក់ ។
ទីស្រឡាញ់ គ្រឿងដែលនាំឲ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់ ។
ឧទាហរណ៍៖ មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់
ទីរឭក ឬ —រលឹក គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់ ។
ឧទាហរណ៍៖ យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកទុកគ្រាន់ជាទីរឭក ។ល
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖