Posted on Leave a comment

តើពាក្យ «ទី» មានន័យដូចម្ដេច ?


ទី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង, តំបន់ ។
ឧទាហរណ៍៖ ទី​ណា ? ទី​នេះ, ទី​នុ៎ះ, ទី​នោះ, ទី​ឯណោះ។

                 ក្រសួង, មុខងារ ។
ឧទាហរណ៍៖ ទី​សេនាបតី, ស្ដីទី​ចាងហ្វាង ។

                 ទីពឹង អ្នកពំនឹង, អ្នកជួយទំនុកបម្រុង ។ ទីពំនាក់ អ្នកឲ្យពឹងពាក់ ។
ទីស្រឡាញ់ គ្រឿងដែលនាំឲ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់ ។
ឧទាហរណ៍៖ មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់

                  ទីរឭក ឬ —រលឹក គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់ ។
ឧទាហរណ៍៖ យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកទុកគ្រាន់ជាទីរឭក ។ល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply