ទីឃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រៈមានសំឡេងវែង, សម្រាប់ប្រើខាងភាសាបាលី មាន ៥ តួគឺ អា, ឦ, ឩ, ឯ, ឱ; សម្រាប់ប្រើខាងភាសាសំស្រឹ្កតមាន ៩ តួគឺ អា, ឦ, ឩ, ឬ, ឮ, ឯ, ឰ, ឱ, ឪ, សម្រាប់ប្រើខាងភាសាខ្មែរមាន ១៣ តួគឺ អា, អី, អឺ, អូ, អួ, អើ, អឿ, អៀ, អេ, អែ, អៃ, អោ, អៅ; ស្រៈទាំងប៉ុណ្ណេះហៅថា ស្រ ទីឃៈ ឬ ទីឃសរៈ ។ ព. ផ្ទ. រស្ស ឬ រស្សៈ ឬក៏ រស្សសរៈ ។ ទីឃកាល ( ទីឃៈ—) ន. (បា. ; សំ. ទីឃ៌កាល) កាលវែង, កាលអង្វែង ។ ទីឃជាតិ ( ទីឃៈជាត) ន. (បា. សំ. ទីឃ៌ជាតិ ) សត្វមានដងខ្លួនវែង (ពស់); ពួកសត្វគោកក្ដី ទឹកក្ដី ដែលមានខ្លួនវែងឥតជើង ជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថា ទីឃជាតិ ដូចគ្នា ។ ទីឃទស្សី ( ទីឃៈទ័ស-សី ) ន. ឬ គុ. (បា.; សំ. ទីឃទរ្សិន៑) អ្នកឃើញហេតុវែង, អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់ជាទីឃទស្សី ។ បើស្ត្រីជា ទីឃទស្សិនី ។
ទីឃនិកាយ ( ទីឃៈ—) ន. (បា.) ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្ដបិដក ។ ទីឃនិទ្រា ( ទីឃៈនិត-ទ្រា) ន. (សំ. ទីឃ៌និទ្រា; បា. ទីឃនិទ្ទា ) ដំណើរដេកអង្វែង (ដេកលែងក្រោក ) គឺមរណៈឬរូបដែលស្លាប់ហើយ ។ ទីឃមទ្ធាន ( ទីឃៈម័តធាន ) ន. (បា. ទីឃ + អទ្ធាន ) កាលវែង, កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល ) ។ ទីឃរោគី ( ទីឃៈ—) ន ឬ គុ. (បា. ; សំ. ទីឃ៌រោគិន៑) អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា (ព. សា. ហៅថា មនុស្សមានជំងឺសង់ផ្ទះ) ។ បើស្ត្រីជា ទីឃរោគិនី ។ ទីឃសរ ឬ ទីឃសរៈ ( ទីឃ-សៈរ៉ៈ ដូចគ្នា ) ន. (បា. ទីឃស្សរ; សំ. ទីឃ៌ស្វរ ) ស្រៈមានសំឡេងវែង ។ ទីឃាយុ ន. ឬ គុ. (បា. ; សំ. ទីឃ៌ាយុស៑ ) អាយុវែង; ដែលមានអាយុយឺន ។ ទីឃាវុធ (—វុត) ន. (បា.; សំ. ទីឃ៌ាយុធ > ទីឃ៌+ អាយុធ ) អាវុធវែងឬអាវុធមានផ្លែវែង (ដាវ) ។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង, ទោះបីកាំភ្លើងក៏ហៅថា ទីឃាវុធ បានដែរ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទីឃ; សំ. ទីឃ៌) វែង, អង្វែង, ដែលស្ថិតនៅបានយូរ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)