ទីតលីតចំពុះថ្វាង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២១,៥ ស.ម។ រដូវមិនបន្តពូជៈ មានជំពុះវែងកោងចុះក្រោមបន្តិច ជើងវែងខ្មៅ ផ្នែកខ្នងពណ៌ប្រផេះស្រាលមានចិញ្ចើម និងពោះពណ៌ស មានឆ្នូតសកណ្តាលស្លាប ចុងខ្នង និងលើគល់កន្ទុយពណ៌ស។ នៅរដូវបន្តពូជៈ ខ្លួនឡើងពណ៌ក្រហម ហើយផ្នែកខ្នងមានអុជចំរុះពណ៌ខ្មៅ ស និងក្រហម។ ទីជំរកៈ តំបន់វាលភក់ និងវាលខ្សាច់ តំបន់ឆ្នេរ ស្ទឹងធំៗ និងតំបន់ទំនាប។ របាយៈ វត្តមាននៅរដូវប្រាំង ពិសេសតំបន់ឆ្នេរ និងមួយចំនួនជាប្រភេទឆ្លងកាត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖