ទឹកកកសមុទ្រ
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ទឹកកកក្នុងមហាសមុទ្រដែលកើតចេញពីកំណកទឹកសមុទ្រ អាចជាបំណែកដាច់ៗពិគ្នា(ផ្ទាំងទឹកកកអណ្តែត) រសាត់នៅលើផ្ទៃសមុទ្រ ឬសមុទ្រដោយសារចរន្តខ្យល់និងទឹកដែលបង្កើតបានជាបណ្តុំទឹកកក ឬជាផ្ទាំងទឹកកកដែលគ្មានចលនាជាប់និងឆ្នេរ(ផ្ទាំងទឹកកកលើផ្ទៃសមុទ្រ)។ កំហាប់ទឹកកកសមុទ្រ គឺជាប្រភាគនៃផ្ទៃមហាសមុទ្រឬសមុទ្រដែលគ្រប់ដណ្តប់ដោយទឹកកក។ទឹកកកសមុទ្រដែលមានអាយុតិចជាង១ឆ្នាំមានឈ្មោះថាទឹកកកឆ្នាំទីមួយ។ទឹកកកសមុទ្រមានអាយុច្រើនឆ្នាំគឺទឹកកកសមុទ្រដែលមិនរលាយយ៉ាងហោចណាស់ក្នុងមួយរដូវក្តៅ។គេអាចបន្តចែកឈ្មោះទឹកកក ដែលមានអាយុច្រើនឆ្នាំ ទៅជាទឹកកឆ្នាំទីពីរនិងទឹកកកពហុឆ្នាំនេះជាទឹកកកដែលមិនរលាយយ៉ាងយោចណាស់រយោះពេលពីររដូវក្តៅ។”
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖