Posted on Leave a comment

តើពាក្យ «ទុក្ខវេទនា» មានន័យដូចម្ដេច ?


ទុក្ខវេទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ ។
ឧទាហរណ៍៖​ រងវេទនា ។

                  ខ្មែរយើងប្រជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម្ល៉េះទេ ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
ទុក្ខសច្ច ( ទុក-ខៈស័ច) ន. (បា. ) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព. ទុក្ខ ) ។ ទុក្ខសមុទយ ( ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ ( តណ្ហា ) , ជាឈ្មោះនៃអរិយសច្ចទី២ ( ក្នុងអរិយសច្ចទាំង៤ ) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព. ចតុរារិយសច្ច ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply