ទុគ្គត
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទុគ្គត; សំ. ទុគ៌ត) ដែលដល់នូវសេចក្ដីលំបាក គឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ ។
ឧទាហរណ៍៖ មនុស្សទុគ្គត ។
ទុគ្គតបណ្ណាការ ( ទុក-គៈតៈ-បុ័ន-ណា-កា) ន. (បា.; សំ. ទុគ៌ត + បណ៌ាការ ) បណ្ណាការ, ភ័ស្ដុភារ (តង្វាយ, ជំនូន ) របស់អ្នកក្រីក្រ ។
ឧទាហរណ៍៖ វត្ថុទាំងនេះជាទុគ្គតបណ្ណាការរបស់យើងខ្ញុំ . . . ។
ទុគ្គតបុរស ( ទុក-គៈតៈបុរ៉ស់) ន. (បា. ក្ល.; បា. ទុគ្គតបុរិស; សំ. ទុគ៌ត + បុរុឞ) បុរសខ្សត់ទ្រព្យ ។
ឧទាហរណ៍៖ ធ្វើម្ដេច ខ្លួនខ្ញុំជាទុគ្គតបុរស… ។
ទុគ្គតភាព ( ទុក-គៈតៈភាប) ន. (បា. ក្ល.; បា. ទុគ្គតភាវ; សំ. ទុគ៌ត + ភាវ ) ភាព, បែបបទ, សណ្ដាប់, សណ្ដាប់ធ្នាប់នៃអ្នកកម្សត់, សេចក្ដីក្រីក្រ ។
ឧទាហរណ៍៖ រកស៊ីតាមទុគ្គតភាព; ចេះប្រើឫកពាសមគួរតាមទុគ្គតភាព ។
ទុគ្គតមនុស្ស ( ទុក-គ:ត:ម:នុស) ន. (បា.; សំ. ទុគ៌ត + មនុឞ្យ ) មនុស្សខ្សត់ទ្រព្យ ។
ឧទាហរណ៍៖ ខ្ញុំក្រឡេកទៅឃើញពួកទុគ្គតមនុស្ស លើកដៃច្រូងស្រែកសុំទាន ក៏កើតមានសេចក្ដីអាណិតទន់ចិត្ត. . . ។
ទុគ្គតា ( ទុក-គៈតា) ន. ស្ត្រីទុគ៌ត, ស្ត្រីទ័លក្រ ។ ទុគ្គតាហារ ( ទុក-គៈ-) ន. (បា. ទុគ្គត + អាហារ; សំ. ទុគ៌ត+ អាហារ ) អាហាររបស់អ្នកខ្សត់ទ្រព្យ ឬ អាហារសម្រាប់អ្នកក្រីក្រ ។
ឧទាហរណ៍៖ ភោជននេះជាទុគ្គតាហារ, យើងជាអ្នកទ័លក្រលំបាក, កុំរើសអើងពេក, ត្រូវបរិភោគតែទុគ្គតាហារទៅ ! . . . ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖