ទុគ្គតិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទុគ៌តិ ) ដំណើរទៅអាក្រក់; ផ្លូវជាទីទៅកាន់កំណើតអាក្រក់, កំណើតអាក្រក់; បានខាងកំណើតក្នុងអបាយភូមិ ៤ គឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន ។ ព. ផ្ទ. សុគតិ ។ ទុគ្គតិគាមី ( ទុក-គ:—) ន. (បា. ) អ្នកដែលទៅកាន់ទុគ្គតិ, អ្នកដែលបម្រុងនឹងទៅកាន់ទុគ្គតិ ឬអកុសលធម៌ដែលនាំសត្វទៅកាន់ទុគ្គតិ ។ បើស្ត្រី ឬធម្មជាតិជា ទុគ្គតិគាមិនី ។ ព. ផ្ទ. សុគតិគាមី, សុគតិគាមិនី ។ ទុគ្គតិភព ( ទុក-គ:-តិភប់) ន. (បា. ក្ល.; បា. ទុគ្គតិភវ ) កន្លែងកើតនៃសត្វដែលមានគតិអាក្រក់ គឺអបាយភូមិ ៤ ។
ឧទាហរណ៍៖ អំពើអាក្រក់តែងនាំសត្វឲ្យទៅកើតក្នុងទុគ្គតិភព ។
ទុគ្គតិភូមិ ( ទុក-គ:-តិ ភូម) ន. (បា.) ដូចគ្នានឹង ទុគ្គតិភព (ម. ព. នោះ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖