ទុងប្រផេះ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១២៧-១៤០ ស.ម។ ពេលបន្តពូជៈ មាឌធំ ខ្លួនប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ នៅលើចំពុះ និងថង់មានអុជៗខ្មៅពាសពេញ។ រដូវមិនបន្តពូជៈ នៅលើចំពុះ និងថង់គ្មានអុជៗខ្មៅទេ។ ទីជំរកៈ បឹង ត្រពាំង ទឹកប្រៃមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប។ របាយៈ វត្តមានពេញមួយឆ្នាំ មានច្រើននៅបឹងទន្លេសាប។ រដូវបន្តពូជៈ ខែសីហា ដល់ឧសភា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖